ស្ដេច​​កំប្លែង​​ទិន​ហ្វី​


ជីវិត​ផ្ទាល់​ខ្លួន
ស្ទេហ្វេន​ ចូវ ជា​តារា​ភាព​យន្ត​ដ៏​មាន​ប្រជាប្រិយ​ភាព​បំផុត​ផ្នែក​កំប្លែង ដែល​ប្រជាជន​ខ្មែរ​យើងនិយម​ ហៅ​ឈ្មោះ​គាត់​ថា​ ទិន ហ្វី​តាម​លំនាំ​ឈ្មោះ​តួអង្គ​ឯក​ក្នុង​រឿង​គម្ពីរ​ឥន្ទ្រីយ៍​បិសាច​ខ្ទើយ​ដែល​សាង​កេរ្ត៍​ឈ្មោះ​គាត់​នៅ​កម្ពុជាពីអំឡុងឆ្នាំ១៩៨៨​។
ស្ទេ ហ្វេន កើត​នៅ​ថ្ងៃ​ទី​២២ ខែ មិថុនា ឆ្នាំ ១៩៦២ ក្នុង​ទី​ក្រុង​ហុង កុង។ លោក​ជា​កូន​ប្រុស​ទោល​ក្នុង​ចំណោម​កូន​៣នាក់​ក្នុង​គ្រួសារ។ បន្ទាប​ពី​បញ្ចប់​ការ​សិក្សា​នៅ​​វិទ្យាល័យ​ក្នុង​ឆ្នាំ​១៩៨២ ទិន ហ្វី​បាន​ចូល​ហាត់​សម្ដែង​ក្នុង​សាលា​មួយ​​​ដែល​រៀបចំ​ដោយ​ស្ថានីយ​ទូរទស្សន៍ TVB។ ការ​ដាក់​ពាក្យ​ចូល​​រៀន​​របស់​លោក​ជា​លើក​ទី១ ត្រូវ​បាន​សាលា​បដិសេធ តែ​ក្រោយ​មក​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​មិត្តភ័ក្ដិ គាត់​ត្រូវ​បាន​ទទួល​ឲ្យ​ចូល​រៀន​នៅ​វេន​យប់។បួយ​ឆ្នាំ​ក្រោយ​មក​ គាត់​បាន​បញ្ចប់​ការ​សិក្សា​នេះ​ ហើយ​ក៏​បាន​ធ្វើ​ការ​ជា​អ្នក​សំដែង​ ដែល​មាន​ក្មេងៗ​ជា​ទីផ្សារ​គោល​ដៅ។
ទាក់ទង​ទៅ​នឹង​ជីវិត​ស្នេហា​វិញ​ ក្នុង​ឆ្នាំ១៩៩៩តារា​សម្ដែង​រូប​នេះ ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង Yu wenfengជា​កូន​ស្រី​របស់​ប្រធាន​ក្រុម​ហ៊ុន​មួយ​ក្នុង​ទីក្រុង​ហុង​ កុង ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ​នៅ​អាស៊ី។តែ​ទំនាក់ទំនង​ស្នេហ៍​មួយ​គូ​នេះ​ បាន​បញ្ចប់​​ទៅ​​វិញ​ក្នុង​រយៈ​ពេល​១០ឆ្នាំ​ ដោយ​សារ​តែ​ខាង​ភាគី​ស្រី​មាន​អ្នក​ថ្មី។
អាជីព
ដោយ​សារ​តែ​ការ​សំដែង​សម្រាប់​ក្មេងៗ​មាន​ការ​គាំទ្រ​ខ្លាំង​ ទិន ហ្វី​ ក៏​បាន​ចាប់​ផ្ដើម​សំដែង​ក្នុង​ខ្សែ​ភាពយន្ត​ទី​មួយ​របស់​គាត់(Final Justice)ក្នុង​ឆ្នាំ១៩៨៧ហើយ​ខ្សែ​ភាពយន្ត​នេះ បាន​ផ្ដល់​ឲ្យ​គាត់​នូវ​ពាន​រង្វាន់Golden Horse Awardរបស់​តៃវ៉ាន់ ។ បន្ទាប​មក​ទិន ហ្វី​ បាន​ក្លាយ​ទៅ​ជា​តួ​កំប្លែង​លេខ​១ប្រចាំ​ទី​ក្រុង​ហុង កុង។ រហូត​មក​ដល់​ឆ្នាំ ១៩៩៤ ហ្វី​បាន​ចាប់​ផ្ដើម​ដឹក​នាំ​ការ​សំដែង​ ក្នុង​រឿង From Beijing with Love ។​ តែ​ទោះ​ជា​យ៉ាង​ណា ខ្សែ​ភាព​យន្ត​របស់​លោក​ មិន​ត្រូវ​បាន​ប្រជាជន​ចិន​គាំទ្រ​ទាំង​ស្រុង​នោះ​ទេ តែ​ដោយ​ឡែក​ ហ្វី​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​ហុង​ កុង។
រហូត​មក​ដល់​ឆ្នាំ ២០០១ ខ្សែ​ភាព​យន្ត​មួយ​ទៀត​របស់​គាត់​ មាន​ចំណង​ជើង​ថា Shaolin Soccer(ខ្មែរ​មាន​ចំណង​ជើង​ថា ស្ដេច​ទាត់​បាល់​ទិន ហ្វី ២០០២រក​ចំណូល​បាន​៦០លាន​ដុល្លារ​ហុងកុង។ ចំពោះ​ខ្សែ​ភាព​យន្ដ​មួយ​នេះ បាន​ជួយ​ឲ្យ​ទិន​ ហ្វី​ ទទួល​បាន​ពានរង្វាន់GoldenBauhinia ខាង​ផ្នែក​សំដែង​និង​ដឹក​នាំ​ល្អ​បំផុត ហើយ​ក្នុង​រយៈ​ពេល​តែ៣ឆ្នាំ​សោះ (២០០១-២០០៣កំពូល​តារា​រូប​នេះ​ ទទួល​បាន​ពាន​រង្វាន់​ដល់​ទៅ​ចំនួន​៧។ លើស​ពី​នេះ​ទៀត ខ្សែ​ភាពយន្ត​មួយ​នេះ បាន​ជួយ​ឲ្យ​ហ្វី​មានឈ្មោះបោះសម្លេង​ជា​លើក​ដំបូង​នៅ​ប្រទេស​លោក​ខាង​លិច។ រឹតតែ​អស្ចារ្យ​ជាង​នោះ​ទៅ​ទៀត លោក​បាន​ឈ្នះ​ពាន​រង្វាន់​ចំនួន​១៨ តាម​រយៈ ខ្សែ​ភាព​យន្តKung Fu Hustle
មក​ដល់​ពេល​នេះ​តារា​សំដែង​ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ បាន​ដឹកនាំ​និង​សំដែង​ជាង​៦០​រឿង​ហើយ។ ប្រជាជន​ខ្មែរ​សឹង​នឹង​គ្រប់​រូប​ដឹង​ច្បាស់​ថា​ តារា​ភាព​យន្ត​ហុង កុង​ ដែល​មាន​ទេពកោសល្យ​ខាង​កំប្លែង ធ្វើ​ឲ្យ​អ្នក​ទស្សនា​សើច​ចុក​ពោះ​នោះ​ គឺ​ទិន ហ្វី​នេះ​ហើយ។ ក្នុង​វិស័យ​ភាពយន្ត​ ទិន ហ្វី​ មិន​ត្រឹម​តែ​ជា​តារា​សម្ដែង​នោះ​ទេ តែ​លោក​ថែម​ទាំង​ធ្វើ​ជា​ អ្នក​និពន្ធ​ អ្នក​ដឹក​នាំ​រឿង​ និង​ផលិត​ករ​ទៀត​ផង។ ខាង​ក្រោម​នេះ​ជា​ខ្សែ​ភាព​យន្ត​ដែល​ទទួល​បាន​ការ​គាំទ្រ​បំផុត។
ប្រែសំរួលៈផេង ​ស៊ីថាន
ចំណង​ជើងកាលបរិច្ឆេទ
Kung fu2004
Shaolin Soccer(Siu lam juk kau )2001
Ci7(Cheung Gong 7 hou)2008
Sai yau gei: Daai git guk ji – Sin leui kei yun1994
Sai yau gei: Dai yat baak ling yat wui ji – Yut gwong bou haap1994
The god cookery(Sik san)1996
Hei kek ji wong1999
From Beijing With Love1994
Tang Bohu dian Qiuxiang1993
Forbidden City Cop1996
ពានរង្វាន់​ដែល​បាន​ឈ្នះ
កាលបរិច្ឆេទពានរង្វាន់ចំណង​ជើង​រឿង
2005ពានរង្វាន់Silver Scream AwardKung Fu hustle
1999ពានរង្វាន់ Asia Pacific Film ខាង​ផ្នែក​សំដែងJustice,My Foot
2003ពានរង្វាន់Blue Ribbon ខាង​ផ្នែកBest Foreign language FilmShaolin Soccer
2002ពានរង្វាន់GoldenBauhiniaខាង​ដឹកនាំ​សំដែងShaolin Soccer
2005ពានរង្វាន់ Golden Horseខាង​ផ្នែក​ដឹកនាំ​សំដែងKung Fu hustle
2002ពានរង្វាន់Hong kong ខាង​សំដែង​និង​ដឹកនាំ​សំដែងShaolin Soccer

ជីវិត Pitbull


Pitbull គឺ​ជា​តារា​ចម្រៀង Rap​ អ្នក​និពន្ធ​បទ​ចម្រៀង និង ជាផលិត​ករ​អាមេរិក​ដែល​​មាន​ឈ្មោះ​ផ្លូវ​ការ​ថា​Armando Christian Pérez។
ប្រវត្តិរូបសង្ខេប
ឈ្មោះ
ថ្ងៃ​ខែ​ឆ្នាំ​កំណើត
ទីកន្លែង​កំណើត
Label
គេហទំព័រ
Armando Christian Pérez (Pitbull)១៥ មករា ១៩៨១(៣០ឆ្នាំ)ទីក្រុងMiamiរដ្ឋFloridaសហរដ្ឋអាមេរិកRCA, Polo Grounds, Mr. 305 Inc.planetpit.com



Pitbull ចាប់​កំណើត​ នៅ​ថ្ងៃ​ទី​១៥ ​ខែ​មករា ​ឆ្នាំ​១៩៨១ នៅ​ក្នុង​គ្រួសារ​នៃ​ជន​ភៀស​ខ្លួន​គុយ​បា ។ ឪពុក​ម្ដាយ​របស់​លោក​បាន​លែង​លះ​គ្នា​តាំង​ពី​រូប​លោក​ស្ថិត​ក្នុង​វ័យ​កុមារ​ភាព​មក​ម្ល៉េះ។ ​ក្រោយ​មក​កុមារា​កម្សត់​ត្រូវ​បាន​ចិញ្ចឹម​បី​បាច់​ដោយ​ម្ដាយ​តែ​ម្នាក់។ នៅ​វ័យ​១៦​ឆ្នាំ​ លោក​ត្រូវ​ម្ដាយ​ដេញ​ចេញ​ពី​ផ្ទះ​ដោយ​សារ​តែ​រូប​លោក​ ក្លាយ​ជា​ឈ្មួញ​លក់​គ្រឿង​ញៀន​ម្នាក់។ តែ​ក្រោយ​មក​លោក​ក៏​បាន​កែ​ខ្លួន​និង​បាន​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ Miami Coral Park និង​ចាប់​ផ្ដើម​ផ្ដោត​អារម្មណ៍​ទៅ​លើ​អាជីព​ជា​តារា​ចម្រៀង​Rap  ប៉ុន្តែ​ដោយ​សារ​តែ​ភ្នែក​ពណ៌​ខៀវ​និង​មាន​ឈាម​ជ័រ​អាមេរិក-គុយ​បា​ រូបលោក​បាន​ជួប​ប្រទះ​នឹង​បញ្ហា​លំបាក​ជា​ច្រើន​ក្នុង​អាជីព​នេះ។ Pitbull ក៏​បាន​ពន្យល់​ទៀត​ដែរ​ថា​ មូល​ហេតុ​ដែល​លោក​ជ្រើស​រើស​ឈ្មោះ​ហៅ​ក្រៅ​ថា​ Pitbull នេះ​គឺ​ដោយ​សារ​​មាន​រឿង​រ៉ាវ​មួយ​ចំនួន​ទាក់​ទង​នឹង​សត្វ​ឆ្កែ​មួយ​ក្បាល។
អាជីព
បទ​ចម្រៀង​ដំបូង​ដែល​លោក​បាន​ច្រៀង​គឺ​បទ​ Kings of Crunk ដែល​ស្ថិត​ក្នុង​អាល់ប៊ុម​របស់​Lil Jon ក្នុង​ឆ្នាំ​២០០២។ ក្រោយ​មក​នៅ​ឆ្នាំ​២០០៤ ​លោក​ក៏​បាន​​ចាប់​ផ្ដើម​ចេញ​អាល់ប៊ុម​ដំបូង​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា​ M.I.A.M.I. (short for Money Is a Major Issue) ក្នុង​​ផលិត​កម្ម​TVT Records។បន្ទាប់​ពី​នោះ​មក​រូប​លោក​ក៏​បាន​ចេញ​អាល់ប៊ុម​ចម្រៀង​ចំនួន​២​ទៀត​ គឺ​ អាល់ប៊ុមEl Marielក្នុង​ឆ្នាំ២០០៦ និង The Boatlift ក្នុង​ឆ្នាំ​២០០៧។ រំលង​មួយ​ឆ្នាំ បុរស​សង្ហា​វ័យ​៣០រូប​នេះ​ក៏​បាន​ចេញ​អាល់ប៊ុម Rebelutionក្នុង​ឆ្នាំ​២០០៩ ដែល​ក្នុង​នោះ​មាន​បទ​ចម្រៀង​ល្បី​ល្បាញ​មួយ​ចំនួន​ដូចជា “I Know You Want Me (Calle Ocho)” និង “Krazy”។ យោង​តាម​ទស្សនាវដ្ដី Billboard  អាល់ប៊ុម​នេះ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៣០​ក្នុង​តារាង​ចំណាត់​ថ្នាក់​បទ​ចម្រៀង​ Hot 100 និង លេខ​១១​នៅ លើ​តារាង​Hot Rap Tracks charts ខណៈ​ដែល “I Know You Want Me” បាន​ឡើង​ដល់​ចំណាត់​ថ្នាក់​លេខ២លើ​តារាង  Hot 100 និង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​បទ​ចម្រៀង​ top ១០​ តាម​បណ្ដា​ប្រទេស​ដូចជា​ ចក្រភពអង់គ្លេស កាណាដា អ៊ីតាលី និង ណេឌឺលេន (Netherland) ហើយ​បទ​ចម្រៀង​នេះ​ក៏​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១​នៅ​ក្នុង​ប្រទេស​បារាំង​និង ក្នុង​តារាង​ Hot 100របស់​អឺរ៉ុប​ក្នុង​សប្ដាហ៍​មួយ​ដែល​បញ្ចប់​នៅ​ថ្ងៃ​ទី​២៩សីហា​ឆ្នាំ២០០៩។ ក្រោយ​ទទួល​បាន​ជោគជ័យ​ជា​ច្រើន​ក្នុង​ពិភព​សិល្បៈ លោក​បាន​ចុះ​ហត្ថលេខា​ជាមួយPolo Grounds Music តាម​រយៈ ​Sony Music និង​បង្កើត​ label ផ្ទាល់​ខ្លួន​មាន​ឈ្មោះ​ថា​ Mr. 305 Inc។
ក្រៅ​ពី​បទ​ខាង​លើ​ក្នុង​អាល់ប៊ុម Rebelution  នៅ​មាន​បទ​មួយ​ចំនួន​ទៀត​ដូច​ជា​”Blanco” ដែល​លោក​ច្រៀង​រួម​ជា​មួយ​Pharrell Williams និង “Hotel Room Service” ក៏​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​៨​នៅ​ក្នុង​តារាង​ Hot 100 ផង​ដែរ។ ទាំង​បទ​ចម្រៀង​ និង អាល់ប៊ុម​បញ្ចូល​គ្នា​Rebelution លក់​ដាច់​ជា​ង​ ៧,៥ លាន​ឌីជីថល។
Pérez ដែល​មនុស្ស​ទូទាំង​ពិភព​លោក​ស្គាល់​លោក​ថា​ Pitbull ក៏​ជា​ពិធី​ករ​ម្នាក់​នៅ​ក្នុង​កម្មវិធី​មួយ​ដែល​ប្រើ​ប្រាស់​ភាសា​​​​អេស្ប៉ាញ​​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ខ្សែ​កាប ​Mun2 ក្នុង​កម្មវិធី La Esquina (Spanish for The Corner)។
ឆ្នាំ​២០០៥ Pérez (Pitbull)និង​តារា​ចម្រៀង​Rap លោក Sean ‘Diddy’ Combs បាន​សហការ​គ្នា​បង្កើត​ Bad Boy Latinoដោយ​​ទំនុក​បម្រុង​ជា​ប្រាក់​ទៅ​លើ Combs’ Bad Boy Records label។ ជា​ដំបូង​ការ​បង្កើត​របស់​ពួក​គេ​គឺ​ផ្ដោត​​ទៅ​លើ​Latin Rap, Latin Soul និង Tropical music ដែល​មាន​ការិយាល័យ​នៅ​ទីក្រុង​ ម៉ៃអាមី(Miami) និង​ទីក្រុង​ញូវយ៉ក។ ជាមួយ​នឹង​កិច្ច​សហការ​នេះ​ Pérez (Pitbull) ក៏​បាន​ដឹក​នាំ​ផ្នែក​A&R មួយ​របស់​ label។
Pitbull ក៏​បាន​ក្លាយ​ជា​អ្នក​ថត​​ផ្សព្វផ្សាយ​ផលិតផល​ជាមួយ​នឹង​តារា​ចម្រៀង​មួយ​ចំនួន​ទៀត​ដូចជា​Drake, Rihanna និង Trey Songz ក្នុង​យុទ្ធនា​ការ​ផ្សព្វផ្សាយ​ផលិត​ផល So Kodakសម្រាប់​ម៉ាក​Kodakទៀត​ផង។ ហើយ​គាត់​ក៏​បាន​ថត​និង​ច្រៀង​ឲ្យ​ផលិត​ផល​ផ្សេង​ៗ​ទៀត​ដែរ។
ក្នុងឆ្នាំ​២០១១​នេះ​វិញ​ Pitbull បាន​ចេញ​អាល់ប៊ុម​Planet Pit កាល​ពី​ថ្ងៃ​ទី​២១​ខែ​មិថុនា​ និង​បាន​សហការ​ជាមួយ​ T-Pain ក្នុង​បទ​ចម្រៀង​ដំបូង Hey Baby (Drop It To The Floor)។ លោក​ក៏​បាន​ចាប់​ដៃជា​មួយ​តារា​ចម្រៀង​ស្រីJennifer Lopez ក្នុង​បទ​ចម្រៀង​On the Floor របស់​នាង​ទៀត​ផង។ នា​ថ្ងៃ​ទី២២​មីនា​ឆ្នាំ​២០១១​​នេះ​ដែរ​ Pitbull បាន​ចេញ​បទ​ចម្រៀង​ទី​២​ដែល​មាន​ចំណង​ជើង​ថា​Give Me Everythingដែល​ច្រៀង​រួម​ជាមួយ Ne-Yo, Afrojack និង Nayer ហើយ​បី​ខែ​ក្រោយ​មក​បទ​នេះ​បាន​ក្លាយ​ជា​បទ​ដំបូង​របស់​ Pitbull ដែល​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​កំពូល​របស់​តារាង​ចំណាត់​ថ្នាក់​បទ​ចម្រៀងBillboard Hot 100។ ក្រៅ​ពី​ការ​ចេញ​អាល់ប៊ុម​Planet Pit និង​ផលិត​បទ​ចម្រៀង​ជា​ច្រើន​ Pitbull ក៏​មមាញឹក​នឹង​កិច្ចការ​ជា​ច្រើន​ទៀត​ផង​ដែរ។
ដូច្នេះ​ សរុប​មក​ Pitbullបាន​ចេញ​អាល់ប៊ុម​ជា​ច្រើន​ដូចជា  M.I.A.M.I. (ឆ្នាំ២០០៤) El Mariel (២០០៦) The Boatlift  (២០០៧) Rebelution (២០០៩) Armando (២០១០) និង Planet Pit  (២០១១)៕

ប្រវត្តិ​គូស្នេហ៍ សុជីអូ និង ម៉ារីម៉ា



Dingdong Dantes
សុជីអូ ​ដែល​មាន​ឈ្មោះ​ពិត​ប្រាកដ​ថា Jose Sixto Raphael Gonzalez Dantes III និង​មាន​ឈ្មោះ​ពេញ​និយម​ក្នុង​ពិភព​សិល្បៈ​ថា Dingdong Dantes គឺ​ជា​អ្នក​ដឹក​នាំ​រឿង តារា​សម្ដែង ពិធី​ករ និង តារា​ម៉ូដែល កើត​នៅ​ថ្ងៃ​ទី ២ សីហា ឆ្នាំ ១៩៨០ នៅ​ទីក្រុង Quezon ប្រទេស ហ្វីលីពីន។
ឈ្មោះថ្ងៃ​ខែ​ឆ្នាំ​កំណើតទី​កន្លែង​កំណើតកម្ពស់
Jose Sixto Raphael Gonzalez Dantes III២ សីហា ឆ្នាំ ១៩៨០ទីក្រុង Quezon ,ប្រទេស ហ្វីលីពីន១៨០សង់ទីម៉ែត្រ
អាជីព
ឪពុក​របស់ Dingdong Dantes មាន​ឈ្មោះ​ថា Jose Dantes, Jr.  និង ម្ដាយ​ឈ្មោះ​ Angeline Gonzalez Dantes ។  Dantes  ចាប់​ផ្ដើម​អាជីព​ជា​តារា​ម៉ូដែល​ដំបូង​នៅ​អាយុ ២ ឆ្នាំ​ក្នុង​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ។ បន្ទាប់​មក​គេ​ក៏​បាន​បង្ហាញ​ខ្លួន​ជា​តារា​ម៉ូដែល​បាន​ជា​ច្រើន​កន្លែង​មុន​ពេល​រូប​គេ​ចូល​ក្នុង​ក្រុម​រាំ​បុរស​មាន​ឈ្មោះ​ថា Abztract Dancers ​ជាមួយ​មិត្ត​ភក្តិ​​របស់​គេ​តារា​សម្ដែង Dino Guevarra និង បងប្អូន​ជីដូន​មួយ​តារា​សម្ដែង Arthur Solinap។ ក្រោយ​មក​ក្រុម​របស់​ពួក​គេ​ក៏​បាន​ចូល​រាំ​ជា​ប្រចាំ​នៅ​ក្នុង​ផលិតកម្ម Eat Bulaga! និង That’s Entertainment។

ក្នុង​អាជីព​ជា​តារា​សម្ដែង​ Dantes ​បាន​បង្ហាញ​វត្តមាន​សម្ដែង​ដំបូង​ក្នុង​ខ្សែ​ភាពយន្ត Shake, Rattle និង Roll V នៅ​ក្នុង​ឈុត​មួយ​មាន​ចំណង​ជើង​ថា “Anino”។ ៣ ឆ្នាំ​ក្រោយ​មក  Dantes ក៏​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​ពេល​គេ​មាន​អាយុ ១៧ ឆ្នាំ​ក្នុង​នាម​ជា​តួអង្គ​ម្នាក់​ប្រើ​ឈ្មោះ​ថា Raphael Dantes  នៅ​ក្នុង​កម្មវិធី​យុវវ័យ T.G.I.S. របស់​ទូរទស្សន៍  GMA Network។   បន្ទាប់​មក Dantes ក៏​បាន​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​មួយ​ចំនួន​ដូចជា Honey My Love So Sweet និង I’m Sorry My Love និង កម្មវិធី​ទូរទស្សន៍​មួយ​ចំនួន​ទៀត​រួម​មាន Anna Karenina និង សម្ដែង​ក្នុង​ឈុត​ឆាក​ខ្លី​ៗ​តាម​រយៈ​ការ​សម្ដែង​តាម​អត្ថបទ​ប្រលោម​លោក​មនោសញ្ចេតនា​យុវវ័យ​ក្នុង​ឈុត F.L.A.M.E.S. ជា​មួយ​ក្រុម​តារា​សម្ដែង​ជា​​ច្រើន​រូប​ទៀត​របស់​ប៉ុស្តិ៍​ទូរទស្សន៍ ABS-CBN ​ដែល​ប៉ុស្តិ៍​នេះ​មាន​ការ​ចាក់​ផ្សាយ​ចាប់​ពី​ឆ្នាំ ១៩៩៦ ដល់ ២០០២។
២០០០- ២០០១
ក្នុង​ឆ្នាំ ២០០០ Dantes បាន​សម្ដែង​ក្នុង​រឿង​បែប​កំប្លែង​ Super Klenk ជាមួយ តារា​សម្ដែង Ara Mina។
នៅ​ឆ្នាំ ២០០១ Dantes ក៏​បាន​​សម្ដែង​ជា​ដៃ​គូ​ជាមួយ​តារា​សម្ដែង​ Tanya Garcia  នៅ​ក្នុង​ស៊េរី​​អូប៉េរ៉ា​ Sana Ay Ikaw Na Nga របស់​បណ្ដាញ​ផ្សព្វផ្សាយ​ GMA- 7 ។ បន្ទាប់​មក​ដៃ​គូ​សម្ដែង​ទាំង​ពីរ​នាក់​ក៏​បាន​រួម​គ្នា​ក្នុង​ការ​សម្ដែង​ខ្សែភាពយន្ត​បែប​ប្រលោមលោក​មនោសញ្ចេតនា​ Twin Hearts ជាមួយ​គ្នា​បន្ត​ទៀត​ក្នុង​ឆ្នាំ​២០០៣។ ក្រោយ​មក Dantes  ក៏​ចាប់​អាជីព​ជា​ពិធី​ករ​នៅ​ក្នុង​កម្ម​វិធី​ប្រកួត​ប្រជែង​សម្រស់​មួយ​ចំនួន​ដូចជា Binibining Pilipina  កម្មវិធី​ស្វែង​រក​សិល្បករ​សិល្ប​ការិនី​មាន​ទេពកោសល្យ StarStruck របស់​ប៉ុស្តិ៍​ទូរទស្សន៍ GMA Network  និង កម្មវិធី Game Show  ឈ្មោះ​ថា Family Feud មុន​ពេល​កម្មវិធីនោះ​ដូរ​ឈ្មោះ​​​​ទៅ​ជា Edu Manzano។ ក្រៅ​ពី​អាជីព​នៅ​លើ​កញ្ចក់​ទូរទស្សន៍ Dantes ក៏​បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ខ្សែ​ភាពយន្ត​រួម​មាន Magkapatid និង Pangarap Ko Ang Ibigin Ka។
២០០៧ ដល់ បច្ចុប្បន្ន
ក្នុង​ឆ្នាំ ២០០៧ Dantes បាន​សម្ដែង​ជា​តួ​ឯក​មាន​ឈ្មោះ​ថា សិជីអូ (Sergio)។ ក្នុង​អំឡុង​ពេល​ជាមួយ​គ្នា​នេះ​ដែរ គេ​បាន​ទទួល​ចំណាត់​ថ្នាក់​លេខ ១​ ជា Bachelor of 2007 (មនុស្ស​កំលោះ​ប្រចាំ​​​ឆ្នាំ ២០០៧) ពី​ទស្សនាវដ្ដី​ Cosmopolitan Magazine របស់​ហ្វីលីពីន។ គេ​ក៏​បាន​ឈ្នះ​ពាន​រង្វាន់ USTV Students’ Choice Award ជា​តារា​សម្ដែង​ពេញ​និយម​បំផុត​នៅ​ក្នុង​ខ្សែ​ភាពយន្ត ឬ រឿង​ភាគ​ស៊េរី​ខ្លីៗ​ផង​ដែរ។
ក្នុង​ឆ្នាំ ២០០៨  Dantes បាន​សម្ដែង​នៅ​ក្នុង​ស្ទូឌីយោ​ជា​តួ​ឈ្មោះ​ថា Fredo មាន​ចំណាប់​អារម្មណ៍​ស្នេហា​ជាមួយ Dyesebel។ នៅ​ខែ មីនា ឆ្នាំ ២០០៨ គេ​ក៏​បាន​បង្ហាញ​ម៉ូដ​ជា​ម៉ូដែល​រូបភាព​ឲ្យ Bench ។ នៅ​ថ្ងៃ​ទី ២២ សីហា ឆ្នាំ ២០០៨ Dantes ត្រូវ​បាន​គេ​ជ្រើស​រើស​ជា​បុរស​សិច​ស៊ី​ម្នាក់​ក្នុង​ចំណោម បុរស​សិច​ស៊ី​២៥ រូប​ក្នុង​ពិភពលោក ( 25 Sexiest Men of the World) នៅ Entertainment Television ។ Dantes គឺ​ជា​តារា​ហ្វីលីពីន​តែ​មួយ​គត់​ដែល​បាន​ទទួល​ចំណាត់​ថ្នាក់​នៅ​ក្នុង​បញ្ជី​ឈ្មោះ​នេះ និង ជា​តារា​អាស៊ាន​ដែល​មាន​ចំណាត់​ថ្នាក់​ខ្ពស់​ជាង​គេ(បាន​ទទួល​ចំណាត់​ថ្នាក់​លេខ ៣) ។ នៅ​ឆ្នាំ ២០០៨ Dantes បាន​សម្តែង​ក្នុង​ខ្សែ​ភាពយន្ត One True Love និង ដើម​ឆ្នាំ ២០០៩ គេ​ក៏​បាន​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត Ang Babaeng Hinugot Sa Aking Tadyang។ នៅ​ខែ​សីហា​ឆ្នាំ ២០០៩ Dantes ត្រូវ​គេ​ជ្រើស​រើស​ជា វីជេ​កិត្តិយស​របស់ Myx ដើម្បី​ផ្សព្វ​ផ្សាយ​អាល់ប៊ុម​របស់​គេ​មាន​ចំណង​ជើង​ថា The Dingdong Dantes Experience។ ក្រោយ​មក​អាល់ប៊ុម​នោះ​ក៏​ទទួល​បាន​ភាព​ពេញ​និយម​បន្ទាប់​ពី​បាន​ចេញ​ផ្សាយ​នៅ​ក្នុង show ចម្រុះ SOP ។ បន្ទាប់​ពី​នេះ​ទៀត Dantes ក៏​បាន​សម្តែង​ជា​តួ​អង្គ Cholo ក្នុង​រឿង​ហ្វីលីពីន​ដែល​ប្រែ​សម្រួល​ចេញ​ពី​រឿង​ប្រលោមលោក​កូរ៉េ​មាន​ចំណង​ជើង​ថា Stairway To Heaven។
ចាប់ពី​ថ្ងៃ​ទី ២៥ ខែ​មិថុនា ដល់ ថ្ងៃ​ទី​១៥ ខែ តុលា ឆ្នាំ ២០១០ Dantes បាន​សម្ដែង​ក្នុង Show ទូរទស្សន៍ Endless Love ។ ក្នុង​ឆ្នាំ ២០១០ នោះ​ដែរ Dantes បាន​ក្លាយ​ជា​សហ​ពិធី​ករ​នៅ​ក្នុង​កម្មវិធី Party Pilipinas នៅ​ប៉ុស្តិ៍ channel 7។ Dantes បាន​ឈ្នះ​ពាន​រង្វាន់​តារា​សម្ដែង​ឆ្នើម​នៅ​ក្នុង​ខ្សែ​ភាពយន្ត Stairway To Heaven  ពាន​រង្វាន់​តារា (Star Awards) នៅ​ក្នុង​ទូរទស្សន៍ និង ជា​អ្នក​មាន​ឈ្មោះ​ក្នុង​ពាន Asian Television Awards នៅ​​​ឆ្នាំ ២០១០។
នៅ​ឆ្នាំ ២០១១ Dantes បាន​សម្ដែង​ក្នុង​ស៊េរី​កំប្លែង​ទូរទស្សន៍​មាន​ចំណង​ជើង​ថា I Heart You និង Pare! ជា​មួយ​តារា​សម្ដែង​ស្រី Regine Velasquez។
នៅ​ឆ្នាំ ២០១១ ដដែល Dantes បាន​ចុះ​កុង​ត្រា​ជាមួយ Star Cinema ក្នុង​គោល​បំណង​សម្ដែង​ខ្សែ​ភាពយន្ត និង ធ្វើ​ការ​ជាមួយ Kris Aquino។ Dantes បាន​សម្ដែង​នៅ​ក្នុង​ខ្សែ​ភាពយន្ត​ភាគ​ទូរទស្សន៍ ​ជាមួយ​តួ​ឯក​ស្រី និង អតីត​មិត្ត​ស្រី​ពិត​ប្រាកដ​របស់​គេ Marian Rivera(តួ​ឯក​ស្រី​ឈ្មោះ​ម៉ារីម៉ា ក្នុង​ខ្សែ​ភាពយន្ត “ជីវិត​នាង​ម៉ារីម៉ា”) ។

Marian Rivera
ឈ្មោះថ្ងៃ​ខែ​ឆ្នាំ​កំណើតទី​កន្លែង​កំណើតកម្ពស់
Marian Gracia Rivera១២ សីហា ឆ្នាំ ១៩៨៤ទីក្រុង Madrid ,ប្រទេស អេស្ប៉ាញ១៦៣សង់ទីម៉ែត្រ
ម៉ារីម៉ា​ដែល​ប្រិយ​មិត្ត​បាន​ស្គាល់​តាម​រយៈ​រឿង “ជីវិត​នាង​ម៉ារីម៉ា” មាន​ឈ្មោះ​ពិត​ប្រាកដ​ថា  Marian Gracia Rivera( Marian Rivera ) និង កើត​នៅ​ថ្ងៃ​ទី ១២ ខែ សីហា ឆ្នាំ ១៩៨៤។ នាង​កើត​នៅ​ទីក្រុង​​ Madrid ប្រទេស​អេស្ប៉ាញ និង មាន​អាជីព​ជា​តារា​ម៉ូដែល តារា​សម្ដែង អ្នក​រាំ និង តារា​ចម្រៀង។  Rivera គឺ​ជា Primetime Queen របស់​ប៉ុស្តិ៍​ទូរទស្សន៍ GMA Network ហើយ​នាង​បាន​បង្ហាញ​វត្តមាន​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ល្បីល្បាញ​របស់​ហ្វីលីពីន​មួយ​ចំនួន​ដូចជា Marimar, Dyesebel, Darna និង Amaya។
ក្នុង​អាជីព​ជា​តារា​ចម្រៀង  Rivera បាន​ចេញ​អាល់ប៊ុម​ស្ទូឌីយោ​ចំនួន ២ ក្នុង​នោះ​រួម​មាន​អាល់ប៊ុម​ពេញ​និយម  Marian Rivera Dance និង Retro Crazy។ ក្រោយ​មក​នាង​បាន​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ដែល​រក​ចំណូល​បាន​ខ្ពស់​នៅ​ក្នុង Box Office នៃ​ប្រទេស ហ្វីលីពីន ដូចជា My Bestfriend’s Girlfriend, You To Me Are Everything និង Panday2។ ក្រៅ​ពី​ច្រៀង និង សម្ដែង Rivera ក៏​ជា​អ្នក​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សម្រាប់​ផលិត​ផល​ធំ​ៗ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ផង​ដែរ។
ប្រវត្តិ​រូប​សង្ខេប
Marian Rivera កើត​នៅ​ទីក្រុង Madrid ប្រទេស​អេស្ប៉ាញ​ដោយ​មាន​ឪពុក​ឈ្មោះ Francisco Javier Gracia Alonso  ជា​ជន​ជាតិ​អេស្ប៉ាញ និង ម្ដាយ Amalia Rivera ជា​ជន​ជាតិ​ហ្វីលីពីន។ បន្ទាប់​ពី​ឪពុក​ម្ដាយ​របស់​នាង​ចែក​ផ្លូវ​គ្នា ម្ដាយ​របស់​នាង​ក៏​យក​នាង​មក​រស់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​ដែល​ជា​កន្លែង​ដែល​នាង​ធំ​ធាត់​ឡើង​ក្នុង​ជីវិត​របស់​នាង។
អាជីព
វត្តមាន​លើ​កញ្ចក់​ទូរទស្សន៍
Rivera ដំបូង​ឡើយ​សម្តែង​អូប៉េរា​សម្រាប់​ទូរទស្សន៍ TAPE Inc. និង GMA Network ដោយ​ក្នុង​នោះ​រួម​មាន​អូប៉េរា Kung Mamahalin Mo Lang Ako, Agawin Mo Man Ang Lahat និង Pinakammahal។ បន្ទាប់​មក​នាង​ក៏​មាន​វត្តមាន​ជា​តួ​នៅ​ក្នុង​អូប៉េរា​ Enteng Kabisoe 2: Okay Ka Fairy Ko: The Legend Continues។ ក្រោយ​មក​ទៀត ប៉ុស្តិ៍​ទូរទស្សន៍ GMA Network ក៏​ឲ្យ​នាង​​សម្ដែង​ជា​តួ​ម្ដាយ​នៅ​ក្នុង​ខ្សែ​ភាពយន្ត​បែប ហ្វីលីពីន និង ម៉ាឡេស៊ី​មាន​ចំណង​ជើង​ថា Muli។
បន្ទាប់​ពី​នោះ​មក Rivera ក៏​បាន​ចុះ​កុង​ត្រា​ជា​ផ្លូវ​ការ​ជាមួយ GMA Network និង បាន​សម្ដែង​​ជា​តួ​ឯក​ក្នុង​ខ្សែ​ភាពយន្ត​ “ជីវិត​នាង​ម៉ារីម៉ា(Marimar)” ដែល​បាន​ចាក់​បញ្ចាំង​លើក​ដំបូង​កាល​ពី​ថ្ងៃ​ទី ១៣ ខែ​សីហា ឆ្នាំ ២០០៧។ ខ្សែ​ភាព​យន្ត​នេះ​ក៏​បាន​ទទួល​អត្រា​នៃ​ការ​ទស្សនា​ខ្ពស់​ជាង​គេ​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​​ផង​ដែរ​នា​ពេល​នោះ​។
នៅ​ឆ្នាំ ២០០៨ Rivera បាន​សម្ដែង​ជា​តួ​អង្គ​ក្នុង​រឿង Dysebel ដែល​បាន​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ២៨ ខែ​មេសា​ឆ្នាំ ២០០៨។ ដោយ​សារ​ការ​បង្ហាញ​វត្តមាន​សម្ដែង​នៅ​ក្នុង​ខ្សែ​ភាពយន្ត Marimar និង Dyesebel Rivera បាន​ទទួល​ពាន​រង្វាន់​ Phenomenal TV Star ពី Guillermo Mendoza Memorial Scholarship Foundation (GMMSF) នៅ​ក្នុង​កម្មវិធី​ប្រគល់​ពាន​រង្វាន់ Box Office Entertainment Awards លើក​ទី ៣៨។
នៅ​ដើម​ឆ្នាំ ២០០៩ នាង​បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ភាពយន្ត​ភាគ Ang Babaeng Hinugot Sa Aking Tadyang។ ក្រោយ​មក​ទៀត Rivera ក៏​បាន​សម្ដែង​​ជា​តួ Darna ក្នុង​ភាពយន្ត​ផលិត​ឡើង​វិញ​ Superhero របស់​ប៉ុស្តិ៍​ទូរទស្សន៍​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។
នៅ​ឆ្នាំ ២០១០ Rivera បាន​សម្ដែង​ក្នុង​វណ្ណកម្ម​ភាពយន្ត​ថ្មី​ផលិត​ឡើង​វិញ​យក​លំនាំ​តាម​ខ្សែ​ភាពយន្ត​កូរ៉េ Endless Love។ ក្នុង​ឆ្នាំ ២០១១ Rivera ក៏​បាន​សម្ដែង​ក្នុង​ឈុត​ Amaya ​ឲ្យ​ប៉ុស្តិ៍​ទូរទស្សន៍ GMA Network ផង​ដែរ។
នៅ​ចុង​ឆ្នាំ ២០១១ Rivera ​សហ​ការ​សម្ដែង​ជា​​ដៃ​គូ​ម្ដង​ទៀត​ជាមួយ​មិត្ត​ប្រុស​ពិត​ប្រាកដ​របស់​នាង​ Dingdong Dantes នៅ​ក្នុង​ភាពយន្ត​ភាគ​ដែល​ទស្សនិកជន​កំពុង​ទន្ទឹង​រង់​ចាំ​បំផុត​មាន​ចំណង​ជើង​ថា My Beloved របស់​ប៉ុស្តិ៍​ទូរទស្សន៍ GMA-7 ដែល​បច្ចុប្បន្ន​កំពុង​ផលិត​​​សម្រាប់​ឆ្នាំ ២០១២​នេះ​។
វត្តមាន​មាន​ក្នុង​ខ្សែ​ភាពយន្ត
នៅ​ឆ្នាំ ២០០៦ Rivera  បាន​ចុះ​កុង​ត្រា​ជាមួយ Regal Films និង សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ភ័យ​រន្ធត់​ព្រឺ​ព្រួច 
Pamahiin។ មួយ​ឆ្នាំ​ក្រោយ​មក Rivera បាន​សហការ​ថត​នៅ​ក្នុង​ពិធី Metro Manila Film Festival (MMFF)ចំនួន ២ មាន​ចំណង​ជើង​ថា Bahay Kubo និង Desperadas។ នៅ​ឆ្នាំ ២០០៨ Rivera បាន​សម្ដែង​ជាមួយ Richard Gutierrez នៅ​ក្នុង​ខ្សែភាពយន្ត​មនោសញ្ចេតនា​បែប​កំប្លែង​នៅ​ក្នុង​រឿង​ពេញ​និយម My Best Friend’s Girlfriend។
នៅ​ឆ្នាំ ២០១០ Rivera បាន​បង្ហាញ​វត្តមាន​ជាមួយ​មិត្ត​ប្រុស Dingdong Dantes នៅ​ក្នុង​រឿង​មនោសញ្ចេតនា​បែប​កំប្លែង​ដែល​ធ្វើ​ឲ្យ​កក្រើក Box Office មាន​ចំណង​ជើង​ថា You to Me Are Everything ។ ហើយ​នៅ​ខែ​ធ្នូ​ឆ្នាំ ២០១១ Rivera បាន​សម្ដែង​ជា​តួ​ឯក​​ជា Ramon Bong Revilla Jr. ក្នុង​រឿង Panday 2។

ដុង​ ហេ ឈ្នះ​ពាន​ក្នុង​​រឿង​ “ស្នាម​ញញឹម​ជា​ថ្មី​


តារា​សម្តែង កូរ៉េ​ខាង​ត្បូង Ji Chang Wook ដែល​មិត្ត​អ្នក​អាន​ភាគ​ច្រើន​ស្គាល់​លោក​ថា ដុង​ ហេ ឬ Karl Laker​ តាមរយៈ​ការ​សម្តែង​រឿង​ស្នាម​ញញឹម​ជា​ថ្មី(Smile, Dong Hae ឬ Smile Again) បាន​ឈ្នះ​​ពាន​រង្វាន់ តារា​សម្ដែង ល្អ​ឥត​ខ្ចោះ​សម្រាប់​ខ្សែភាពយន្ត​ភាគ​​ស្នាម​ញញឹម​ជា​ថ្មី​​នេះ ( Excellence Award for Daily Drama, Actor)។
ឈ្មោះថ្ងៃ​ខែ​ឆ្នាំ​កំណើតកម្ពស់សញ្ជាតិផលិតកម្ម
Ji Chang Wook៥ កក្កដា ឆ្នាំ ១៩៨៧១៨២សង់ទីម៉ែត្រកូរ៉េ​ខាង​ត្បូងGlorious Entertainment
Ji Chang Wook គឺ​ជា​តារា​សម្ដែង​​ល្បី​ឈ្មោះ និង ទទួល​ស្គាល់​ពី​សាធារណៈ​ជន​​បន្ទាប់​ពី​គេ​​បាន​សម្តែង​ក្នុង​រឿង Hero, Smile Again(Smile, Dong Hae) និង រឿង Warrior Baek Dong Soo។

វត្តមានសម្តែង​ក្នុង​រឿង​ភាគទូរទស្សន៍​(TV Shows)
Bachelor’s Vegetable Store (Channel A, 2011)
Warrior Baek Dong Soo (SBS, 2011)
Smile, Dong Hae (KBS1, 2010)
Hero (MBC, 2009)
The Sons of Sol Pharmacy House (KBS2, 2009)
You Are Very Good (KBS2, 2008)
ភាពយន្ត
Gosa / Death Bell 2 (2010)
Sleeping Beauty (2007)
ពានរង្វាន់
ពាន​រង្វាន់​តារា​សម្តែង​ល្អ​ឥតខ្ចោះ​ឆ្នាំ​២០១១ ​​ក្នុង​រឿង​ភាគ​​​ ស្នាម​ញញឹម​​ជា​ថ្មី ឬ ញញឹម Dong Hae របស់​ប៉ុស្តិ៍ទូរទស្សន៍ KBS (Excellence Award for Daily Drama, Actor)
និង  ពាន​រង្វាន់​តារា​សម្តែង​ថ្មី​ឆ្នើម​ឆ្នាំ ២០១១ ​ក្នុងរឿង Warrior Baek Dong Soo របស់​​ប៉ុស្តិ៍ទូរទស្សន៍ SBS
ខាង​ក្រោម​នេះ គឺ​អ្វី​ដែល ដុង ហេ បាន​រៀប​រាប់ ៖
“ឈ្មោះ​​របស់​ខ្ញុំ​គឺ Ji Chang Wook ។ ខ្ញុំ​កើត​នៅ​ថ្ងៃ​ទី ៥ ខែ កក្កដា ឆ្នាំ ១៩៨៧។ ខ្ញុំ​ជាកូន​តែ​ម្នាក់​គត់​នៅ​ក្នុង​គ្រួសារ។ ​ពេល​នៅ​ផ្ទះ ​​ខ្ញុំ​ជា​មនុស្ស​ស្ងៀម​ស្ងាត់​ម្នាក់ ហើយ​ពេល​ខ្លះ​ខ្ញុំ​​ក៏​ជា​មនុស្ស​ត្រគោះ​បោះ​បោក​ម្នាក់​ដែរ។
កាល​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ ខ្ញុំ​ចង់​ធ្វើ​ជា​ស្ថាបត្យករ ឬ វិស្វករ​ម្នាក់​ ប៉ុន្តែ​ខ្ញុំ​​​មិន​ដឹង​ពី​មូល​ហេតុ​ជាក់​លាក់​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ចង់​​ចាប់​ជំ​នាញ​បែប​នេះ​នោះ​ទេ។ ពេល​ខ្ញុំ​នៅ​ក្មេង សុបិន​របស់​ខ្ញុំ​រេ​ដូច​ខ្យល់ ពេល​ខ្លះ​ខ្ញុំ​ចង់​ក្លាយ​ជា មន្ត្រី​ប៉ូលិស គ្រូបង្រៀន ចៅក្រម មេធាវី វេជ្ជបណ្ឌិត និង ការងារ​ជា​ច្រើន​ទៀត។ ប៉ុន្តែ  ចិត្ត​របស់​ខ្ញុំ​​​ផ្លាស់​ប្តូរ​ នៅ​ពេល​ខ្ញុំ​ចាប់​ផ្តើម​ប្រឈម​មុខ​នឹង​ទិដ្ឋភាព​ពិត​ជាក់​ស្តែង(សើច)។
នៅ​ពេល​ខ្ញុំ​រៀន​នៅ​​ថ្នាក់ middle school (ថ្នាក់​រៀន​សម្រាប់​សិស្ស​អាយុ​ចន្លោះ​ពី ៩ ទៅ​ ១៤ឆ្នាំ) គ្រូ​បង្រៀន​នៅ​សាលា​របស់​ខ្ញុំ​បាន​ហៅ​ឈ្មោះ​សិស្ស​ដែល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ ​៥០ នាក់​នៅ​ក្នុង​សាលា​ទាំង​មូល​ឲ្យ​ក្រោក​ឈរ​ដើម្បី​ទទួល​ការ​ទះ​ដៃ​អបអរ​សាទរ​ពី​សិស្ស​ដ៏ទៃ​ទៀត។ ខ្ញុំ​ពិត​ជា​អន់​ចិត្ត​ណាស់​ដែល​ខ្ញុំ​មិន​មែន​ជា​សិស្ស​ម្នាក់​ក្នុង​ចំណោម​សិស្ស​ទាំង​នោះ ដូច្នេះ​ចាប់​ពី​ថ្ងៃ​នោះ​មក​ ខ្ញុំ​ក៏​បាន​បង្ខំ​ខ្លួន​ឯង​​ឲ្យ​ព្យាយាម​រៀន​សូត្រ​។ ចុង​បញ្ចប់ ឈ្មោះ​របស់​ខ្ញុំ​ក៏​ត្រូវ​បាន​លោក​គ្រូ​ហៅ​ឲ្យ​ក្រោក​ឈរ​ទទួល​ការ​ទះ​ដៃ​សាទរ​ពី​សិស្ស​​ដទៃ ប៉ុន្តែ​ខ្ញុំ​យល់​ថា ខ្ញុំ​ដូច​ជា​​នៅ​ក្មេង​ពេក​ក្នុង​ការ​ស្គាល់​ពី​​​អារម្មណ៍​​រីក​រា​យ​​ដែល​ទទួល​បាន​ការ​ទះ​ដៃ​ពី​មិត្ត​រួម​ថ្នាក់​​។
នៅ​ពេល​ខ្ញុំ ដាក់​ពាក្យ​ចូល​រៀន​នៅ​ក្នុង​​ដេប៉ាតាម៉ង់​​​ភាពយន្ត (Department of Theater and Film) នៃ​សាកលវិទ្យាល័យ Dankook ខ្ញុំ​បាន​សម្តែង​​បទ​ចម្រៀង “Les Miserables” សម្រាប់​ការ​ធ្វើ​តេស្ត​ចូល​រៀន។ ខ្ញុំ​តែង​តែ​មាន​ចំណាប់​អារម្មណ៍​នៅ​ក្នុង​ពិភព​តន្ត្រី និង ចូល​ចិត្ត​ផលិតកម្មធំៗ។ ប៉ុន្តែ ខ្ញុំ​បែរ​ជា​ជ្រើស​យក​ផលិត​កម្មតូច​ទៅ​វិញ​ដោយ​សារ​តែ​ខ្ញុំ​ចង់​ចូល​ឲ្យ​ជិត​​ទស្សនិកជន​ដើម្បី​អាច​ទំនាក់​ទំនាក់​ជាមួយ​ពួក​គេ​ឲ្យ​បាន​កាន់​តែ​ប្រសើរ​។
នៅ​ពេល​ខ្ញុំ​សម្តែង​ក្នុង​បទ​ចម្រៀង​ជាក់​ស្តែង​មួយ​នៅ​ផ្លូវ Daehakro(ផ្លូវ​​វប្បធម៌) ខ្ញុំ​ពិត​ជា​ច្របូក​ច្របល់​ក្នុង​ចិត្ត​ណាស់។ នៅ​ពេល​នោះ​ខ្ញុំ​គឺ​ជា​តារា​សម្តែង​ដែល​ក្មេង​ជាង​គេ​បំផុត​ ហើយ​ខ្ញុំ​​បាន​ផ្តល់​សំពាធ​ដល់​ខ្លួនឯង​ដោយ​គិត​ថា​ខ្ញុំ​អាច​នឹង​ក្លាយ​ជា​តារា​សម្តែង​ដែល​សម្តែង​អន់​បំផុត។ ខ្ញុំ​ព្យាយាម​បើក​ចិត្ត​ឲ្យ​ទូលាយ​ដើម្បី​ប្រឈម​មុខ​នឹង​អ្វី​ៗ​ទាំង​អស់​ ប៉ុន្តែ​ខ្ញុំ​បែរ​ជា​បិទ​ផ្លូវ​ខ្លួន​ឯង​ខ្ញុំ​មិន​ឲ្យ​បង្ហាញ​សក្ដានុពល​ពិត​ប្រាកដ​របស់​ខ្ញុំ។
ខ្ញុំ​ចូល​ចិត្ត​មើល​ភាពយន្ត។ ខ្ញុំ​ចូល​ចិត្ត​​មើល​គ្រប់​ប្រភេទ​រឿង​ទាំង​អស់ ប៉ុន្តែ​បើ​ឲ្យ​ខ្ញុំ​រើស​យក​មួយ ខ្ញុំ​គិត​ថា​ខ្ញុំចូល​ចិត្ត​មើល​រឿង​​បែប​ស៊ើបអង្កេត​ដោះ​ស្រាយ​រឿង​ឧក្រិដ្ឋកម្ម។ បើ​និយាយ​ពី​​តារា​សម្តែង​វិញ Brad Pitt គឺ​ជា​តារា​សម្តែង​ដែល​ខ្ញុំ​ចូលចិត្ត​។
ខ្ញុំ​ចូល​ចិត្ត​​ធ្វើ​លំហាត់​ប្រាណ​។ នៅ​ពេល​ខ្ញុំ​ជា​សិស្ស​ម្នាក់ ខ្ញុំ​ធ្លាប់​រត់ប្រណាំង​ជាមួយ​មិត្ត​ភក្តិ លេង បាល់​ទាត់ និង បាល់​បោះ ហើយ​​ពេល​ខ្លះ​ខ្ញុំ​ហែល​ទឹក​​ច្រើន​ដង​ណាស់។ នៅ​ក្នុង​សាលា​របស់​ខ្ញុំ មាន​កន្លែង​ហាត់​ប្រាណ និង អាង​ហែល​ទឹក​។ នៅ​ពេល​ណា​ខ្ញុំ​ទំនេរ​ខ្ញុំ​តែង​តែ​ទៅ​ជួប​មិត្ត​ភ័ក្តិ​របស់​ខ្ញុំ​នៅ​ស្រុក​កំណើត​​​ទីក្រុង​ Anyang  ហើយ​ពួក​យើង​តែង​តែ​ទៅ​​​លេង​ហ្គេម​នៅ​ផ្លូវ​លេខ ១ ឬ ក៏​ទៅ​ហាង​អ៊ីនធឺណិត​ដើម្បី​លេង​ហ្គេម​អនឡាញ។ នៅ​ពេល​ជួប​ជាមួយ​មិត្ត​ភ័ក្តិ​នៅ​មហាវិទ្យាល័យ​របស់​ខ្ញុំ​វិញ ពួក​យើង​តែង​តែ​និយាយ​សួរ​នាំ​គ្នា​ពី​បញ្ហា​លំបាក​ក្នុង​ការងារ ប៉ុន្តែ​បើ​ខ្ញុំ​មាន​បញ្ហា​ផ្ទាល់​ខ្លូន​ខ្ញុំ​នឹង​ទៅ​ជួប​មិត្ត​ភ័ក្តិ​ស្និទ្ធស្នាល​របស់​ខ្ញុំ។
បើ​ខ្ញុំ​មាន​ពេល​ទំនេរ​ខ្ញុំ​ចង់​រៀន​លេង​ឧបករណ៍​តន្ត្រី ជា​ពិសេស​ខ្ញុំ​ចង់​រៀន​ពី​របៀប​ដេញ​ហ្គីតា។  ខ្ញុំ​មិន​មែន​ជា​អ្នក​​លេង​ហ្គីតា ល្អ​ឥត​ខ្ចោះ​នោះ​ទេ ប៉ុន្តែ​ខ្ញុំ​ចូល​ចិត្ត​វា ហើយ​ខ្ញុំ​ក៏​ចង់​បន្ត​រៀនលេង​ piano​ ផង​ដែរ។ នៅ​ពេល​ខ្ញុំ​នៅ​ក្មេង​ ខ្ញុំ​ធ្លាប់​រៀន​លេង​  piano ប៉ុន្តែ​ខ្ញុំ​បាន​អង្វរ​ម៉ាក់​របស់​ខ្ញុំ​​ឲ្យ​គាត់​អនុញ្ញាត​ឲ្យ​ខ្ញុំ​ឈប់​រៀន ពី​ព្រោះ​ខ្ញុំ​ស្អប់​វា​ខ្លាំង​ណាស់។ មនុស្ស​ជា​ច្រើន​ប្រាប់​ខ្ញុំ​ថា ខ្ញុំ​មាន​មុខ​មាត់​ដូច​ Jonathan Rhys Meyers ហើយ ពេល​ខ្លះ​គេ​ដាក់​ឈ្មោះ​ក្រៅ​ឲ្យ​ខ្ញុំ​ថា Jonathan” ៕