ជីវិត Pitbull


Pitbull គឺ​ជា​តារា​ចម្រៀង Rap​ អ្នក​និពន្ធ​បទ​ចម្រៀង និង ជាផលិត​ករ​អាមេរិក​ដែល​​មាន​ឈ្មោះ​ផ្លូវ​ការ​ថា​Armando Christian Pérez។
ប្រវត្តិរូបសង្ខេប
ឈ្មោះ
ថ្ងៃ​ខែ​ឆ្នាំ​កំណើត
ទីកន្លែង​កំណើត
Label
គេហទំព័រ
Armando Christian Pérez (Pitbull)១៥ មករា ១៩៨១(៣០ឆ្នាំ)ទីក្រុងMiamiរដ្ឋFloridaសហរដ្ឋអាមេរិកRCA, Polo Grounds, Mr. 305 Inc.planetpit.com



Pitbull ចាប់​កំណើត​ នៅ​ថ្ងៃ​ទី​១៥ ​ខែ​មករា ​ឆ្នាំ​១៩៨១ នៅ​ក្នុង​គ្រួសារ​នៃ​ជន​ភៀស​ខ្លួន​គុយ​បា ។ ឪពុក​ម្ដាយ​របស់​លោក​បាន​លែង​លះ​គ្នា​តាំង​ពី​រូប​លោក​ស្ថិត​ក្នុង​វ័យ​កុមារ​ភាព​មក​ម្ល៉េះ។ ​ក្រោយ​មក​កុមារា​កម្សត់​ត្រូវ​បាន​ចិញ្ចឹម​បី​បាច់​ដោយ​ម្ដាយ​តែ​ម្នាក់។ នៅ​វ័យ​១៦​ឆ្នាំ​ លោក​ត្រូវ​ម្ដាយ​ដេញ​ចេញ​ពី​ផ្ទះ​ដោយ​សារ​តែ​រូប​លោក​ ក្លាយ​ជា​ឈ្មួញ​លក់​គ្រឿង​ញៀន​ម្នាក់។ តែ​ក្រោយ​មក​លោក​ក៏​បាន​កែ​ខ្លួន​និង​បាន​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ Miami Coral Park និង​ចាប់​ផ្ដើម​ផ្ដោត​អារម្មណ៍​ទៅ​លើ​អាជីព​ជា​តារា​ចម្រៀង​Rap  ប៉ុន្តែ​ដោយ​សារ​តែ​ភ្នែក​ពណ៌​ខៀវ​និង​មាន​ឈាម​ជ័រ​អាមេរិក-គុយ​បា​ រូបលោក​បាន​ជួប​ប្រទះ​នឹង​បញ្ហា​លំបាក​ជា​ច្រើន​ក្នុង​អាជីព​នេះ។ Pitbull ក៏​បាន​ពន្យល់​ទៀត​ដែរ​ថា​ មូល​ហេតុ​ដែល​លោក​ជ្រើស​រើស​ឈ្មោះ​ហៅ​ក្រៅ​ថា​ Pitbull នេះ​គឺ​ដោយ​សារ​​មាន​រឿង​រ៉ាវ​មួយ​ចំនួន​ទាក់​ទង​នឹង​សត្វ​ឆ្កែ​មួយ​ក្បាល។
អាជីព
បទ​ចម្រៀង​ដំបូង​ដែល​លោក​បាន​ច្រៀង​គឺ​បទ​ Kings of Crunk ដែល​ស្ថិត​ក្នុង​អាល់ប៊ុម​របស់​Lil Jon ក្នុង​ឆ្នាំ​២០០២។ ក្រោយ​មក​នៅ​ឆ្នាំ​២០០៤ ​លោក​ក៏​បាន​​ចាប់​ផ្ដើម​ចេញ​អាល់ប៊ុម​ដំបូង​របស់​លោក​ដែល​មាន​ចំណង​ជើង​ថា​ M.I.A.M.I. (short for Money Is a Major Issue) ក្នុង​​ផលិត​កម្ម​TVT Records។បន្ទាប់​ពី​នោះ​មក​រូប​លោក​ក៏​បាន​ចេញ​អាល់ប៊ុម​ចម្រៀង​ចំនួន​២​ទៀត​ គឺ​ អាល់ប៊ុមEl Marielក្នុង​ឆ្នាំ២០០៦ និង The Boatlift ក្នុង​ឆ្នាំ​២០០៧។ រំលង​មួយ​ឆ្នាំ បុរស​សង្ហា​វ័យ​៣០រូប​នេះ​ក៏​បាន​ចេញ​អាល់ប៊ុម Rebelutionក្នុង​ឆ្នាំ​២០០៩ ដែល​ក្នុង​នោះ​មាន​បទ​ចម្រៀង​ល្បី​ល្បាញ​មួយ​ចំនួន​ដូចជា “I Know You Want Me (Calle Ocho)” និង “Krazy”។ យោង​តាម​ទស្សនាវដ្ដី Billboard  អាល់ប៊ុម​នេះ​បាន​ជាប់​ចំណាត់ថ្នាក់​លេខ​៣០​ក្នុង​តារាង​ចំណាត់​ថ្នាក់​បទ​ចម្រៀង​ Hot 100 និង លេខ​១១​នៅ លើ​តារាង​Hot Rap Tracks charts ខណៈ​ដែល “I Know You Want Me” បាន​ឡើង​ដល់​ចំណាត់​ថ្នាក់​លេខ២លើ​តារាង  Hot 100 និង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​បទ​ចម្រៀង​ top ១០​ តាម​បណ្ដា​ប្រទេស​ដូចជា​ ចក្រភពអង់គ្លេស កាណាដា អ៊ីតាលី និង ណេឌឺលេន (Netherland) ហើយ​បទ​ចម្រៀង​នេះ​ក៏​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១​នៅ​ក្នុង​ប្រទេស​បារាំង​និង ក្នុង​តារាង​ Hot 100របស់​អឺរ៉ុប​ក្នុង​សប្ដាហ៍​មួយ​ដែល​បញ្ចប់​នៅ​ថ្ងៃ​ទី​២៩សីហា​ឆ្នាំ២០០៩។ ក្រោយ​ទទួល​បាន​ជោគជ័យ​ជា​ច្រើន​ក្នុង​ពិភព​សិល្បៈ លោក​បាន​ចុះ​ហត្ថលេខា​ជាមួយPolo Grounds Music តាម​រយៈ ​Sony Music និង​បង្កើត​ label ផ្ទាល់​ខ្លួន​មាន​ឈ្មោះ​ថា​ Mr. 305 Inc។
ក្រៅ​ពី​បទ​ខាង​លើ​ក្នុង​អាល់ប៊ុម Rebelution  នៅ​មាន​បទ​មួយ​ចំនួន​ទៀត​ដូច​ជា​”Blanco” ដែល​លោក​ច្រៀង​រួម​ជា​មួយ​Pharrell Williams និង “Hotel Room Service” ក៏​បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​៨​នៅ​ក្នុង​តារាង​ Hot 100 ផង​ដែរ។ ទាំង​បទ​ចម្រៀង​ និង អាល់ប៊ុម​បញ្ចូល​គ្នា​Rebelution លក់​ដាច់​ជា​ង​ ៧,៥ លាន​ឌីជីថល។
Pérez ដែល​មនុស្ស​ទូទាំង​ពិភព​លោក​ស្គាល់​លោក​ថា​ Pitbull ក៏​ជា​ពិធី​ករ​ម្នាក់​នៅ​ក្នុង​កម្មវិធី​មួយ​ដែល​ប្រើ​ប្រាស់​ភាសា​​​​អេស្ប៉ាញ​​នៅ​ប៉ុស្តិ៍​ទូរទស្សន៍​ខ្សែ​កាប ​Mun2 ក្នុង​កម្មវិធី La Esquina (Spanish for The Corner)។
ឆ្នាំ​២០០៥ Pérez (Pitbull)និង​តារា​ចម្រៀង​Rap លោក Sean ‘Diddy’ Combs បាន​សហការ​គ្នា​បង្កើត​ Bad Boy Latinoដោយ​​ទំនុក​បម្រុង​ជា​ប្រាក់​ទៅ​លើ Combs’ Bad Boy Records label។ ជា​ដំបូង​ការ​បង្កើត​របស់​ពួក​គេ​គឺ​ផ្ដោត​​ទៅ​លើ​Latin Rap, Latin Soul និង Tropical music ដែល​មាន​ការិយាល័យ​នៅ​ទីក្រុង​ ម៉ៃអាមី(Miami) និង​ទីក្រុង​ញូវយ៉ក។ ជាមួយ​នឹង​កិច្ច​សហការ​នេះ​ Pérez (Pitbull) ក៏​បាន​ដឹក​នាំ​ផ្នែក​A&R មួយ​របស់​ label។
Pitbull ក៏​បាន​ក្លាយ​ជា​អ្នក​ថត​​ផ្សព្វផ្សាយ​ផលិតផល​ជាមួយ​នឹង​តារា​ចម្រៀង​មួយ​ចំនួន​ទៀត​ដូចជា​Drake, Rihanna និង Trey Songz ក្នុង​យុទ្ធនា​ការ​ផ្សព្វផ្សាយ​ផលិត​ផល So Kodakសម្រាប់​ម៉ាក​Kodakទៀត​ផង។ ហើយ​គាត់​ក៏​បាន​ថត​និង​ច្រៀង​ឲ្យ​ផលិត​ផល​ផ្សេង​ៗ​ទៀត​ដែរ។
ក្នុងឆ្នាំ​២០១១​នេះ​វិញ​ Pitbull បាន​ចេញ​អាល់ប៊ុម​Planet Pit កាល​ពី​ថ្ងៃ​ទី​២១​ខែ​មិថុនា​ និង​បាន​សហការ​ជាមួយ​ T-Pain ក្នុង​បទ​ចម្រៀង​ដំបូង Hey Baby (Drop It To The Floor)។ លោក​ក៏​បាន​ចាប់​ដៃជា​មួយ​តារា​ចម្រៀង​ស្រីJennifer Lopez ក្នុង​បទ​ចម្រៀង​On the Floor របស់​នាង​ទៀត​ផង។ នា​ថ្ងៃ​ទី២២​មីនា​ឆ្នាំ​២០១១​​នេះ​ដែរ​ Pitbull បាន​ចេញ​បទ​ចម្រៀង​ទី​២​ដែល​មាន​ចំណង​ជើង​ថា​Give Me Everythingដែល​ច្រៀង​រួម​ជាមួយ Ne-Yo, Afrojack និង Nayer ហើយ​បី​ខែ​ក្រោយ​មក​បទ​នេះ​បាន​ក្លាយ​ជា​បទ​ដំបូង​របស់​ Pitbull ដែល​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​កំពូល​របស់​តារាង​ចំណាត់​ថ្នាក់​បទ​ចម្រៀងBillboard Hot 100។ ក្រៅ​ពី​ការ​ចេញ​អាល់ប៊ុម​Planet Pit និង​ផលិត​បទ​ចម្រៀង​ជា​ច្រើន​ Pitbull ក៏​មមាញឹក​នឹង​កិច្ចការ​ជា​ច្រើន​ទៀត​ផង​ដែរ។
ដូច្នេះ​ សរុប​មក​ Pitbullបាន​ចេញ​អាល់ប៊ុម​ជា​ច្រើន​ដូចជា  M.I.A.M.I. (ឆ្នាំ២០០៤) El Mariel (២០០៦) The Boatlift  (២០០៧) Rebelution (២០០៩) Armando (២០១០) និង Planet Pit  (២០១១)៕