ស្ដេច​​កំប្លែង​​ទិន​ហ្វី​


ជីវិត​ផ្ទាល់​ខ្លួន
ស្ទេហ្វេន​ ចូវ ជា​តារា​ភាព​យន្ត​ដ៏​មាន​ប្រជាប្រិយ​ភាព​បំផុត​ផ្នែក​កំប្លែង ដែល​ប្រជាជន​ខ្មែរ​យើងនិយម​ ហៅ​ឈ្មោះ​គាត់​ថា​ ទិន ហ្វី​តាម​លំនាំ​ឈ្មោះ​តួអង្គ​ឯក​ក្នុង​រឿង​គម្ពីរ​ឥន្ទ្រីយ៍​បិសាច​ខ្ទើយ​ដែល​សាង​កេរ្ត៍​ឈ្មោះ​គាត់​នៅ​កម្ពុជាពីអំឡុងឆ្នាំ១៩៨៨​។
ស្ទេ ហ្វេន កើត​នៅ​ថ្ងៃ​ទី​២២ ខែ មិថុនា ឆ្នាំ ១៩៦២ ក្នុង​ទី​ក្រុង​ហុង កុង។ លោក​ជា​កូន​ប្រុស​ទោល​ក្នុង​ចំណោម​កូន​៣នាក់​ក្នុង​គ្រួសារ។ បន្ទាប​ពី​បញ្ចប់​ការ​សិក្សា​នៅ​​វិទ្យាល័យ​ក្នុង​ឆ្នាំ​១៩៨២ ទិន ហ្វី​បាន​ចូល​ហាត់​សម្ដែង​ក្នុង​សាលា​មួយ​​​ដែល​រៀបចំ​ដោយ​ស្ថានីយ​ទូរទស្សន៍ TVB។ ការ​ដាក់​ពាក្យ​ចូល​​រៀន​​របស់​លោក​ជា​លើក​ទី១ ត្រូវ​បាន​សាលា​បដិសេធ តែ​ក្រោយ​មក​ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​មិត្តភ័ក្ដិ គាត់​ត្រូវ​បាន​ទទួល​ឲ្យ​ចូល​រៀន​នៅ​វេន​យប់។បួយ​ឆ្នាំ​ក្រោយ​មក​ គាត់​បាន​បញ្ចប់​ការ​សិក្សា​នេះ​ ហើយ​ក៏​បាន​ធ្វើ​ការ​ជា​អ្នក​សំដែង​ ដែល​មាន​ក្មេងៗ​ជា​ទីផ្សារ​គោល​ដៅ។
ទាក់ទង​ទៅ​នឹង​ជីវិត​ស្នេហា​វិញ​ ក្នុង​ឆ្នាំ១៩៩៩តារា​សម្ដែង​រូប​នេះ ធ្លាប់​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​នឹង Yu wenfengជា​កូន​ស្រី​របស់​ប្រធាន​ក្រុម​ហ៊ុន​មួយ​ក្នុង​ទីក្រុង​ហុង​ កុង ដែល​ជា​ក្រុមហ៊ុន​អចលនទ្រព្យ​ធំ​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​ធំៗ​នៅ​អាស៊ី។តែ​ទំនាក់ទំនង​ស្នេហ៍​មួយ​គូ​នេះ​ បាន​បញ្ចប់​​ទៅ​​វិញ​ក្នុង​រយៈ​ពេល​១០ឆ្នាំ​ ដោយ​សារ​តែ​ខាង​ភាគី​ស្រី​មាន​អ្នក​ថ្មី។
អាជីព
ដោយ​សារ​តែ​ការ​សំដែង​សម្រាប់​ក្មេងៗ​មាន​ការ​គាំទ្រ​ខ្លាំង​ ទិន ហ្វី​ ក៏​បាន​ចាប់​ផ្ដើម​សំដែង​ក្នុង​ខ្សែ​ភាពយន្ត​ទី​មួយ​របស់​គាត់(Final Justice)ក្នុង​ឆ្នាំ១៩៨៧ហើយ​ខ្សែ​ភាពយន្ត​នេះ បាន​ផ្ដល់​ឲ្យ​គាត់​នូវ​ពាន​រង្វាន់Golden Horse Awardរបស់​តៃវ៉ាន់ ។ បន្ទាប​មក​ទិន ហ្វី​ បាន​ក្លាយ​ទៅ​ជា​តួ​កំប្លែង​លេខ​១ប្រចាំ​ទី​ក្រុង​ហុង កុង។ រហូត​មក​ដល់​ឆ្នាំ ១៩៩៤ ហ្វី​បាន​ចាប់​ផ្ដើម​ដឹក​នាំ​ការ​សំដែង​ ក្នុង​រឿង From Beijing with Love ។​ តែ​ទោះ​ជា​យ៉ាង​ណា ខ្សែ​ភាព​យន្ត​របស់​លោក​ មិន​ត្រូវ​បាន​ប្រជាជន​ចិន​គាំទ្រ​ទាំង​ស្រុង​នោះ​ទេ តែ​ដោយ​ឡែក​ ហ្វី​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រជាជន​ហុង​ កុង។
រហូត​មក​ដល់​ឆ្នាំ ២០០១ ខ្សែ​ភាព​យន្ត​មួយ​ទៀត​របស់​គាត់​ មាន​ចំណង​ជើង​ថា Shaolin Soccer(ខ្មែរ​មាន​ចំណង​ជើង​ថា ស្ដេច​ទាត់​បាល់​ទិន ហ្វី ២០០២រក​ចំណូល​បាន​៦០លាន​ដុល្លារ​ហុងកុង។ ចំពោះ​ខ្សែ​ភាព​យន្ដ​មួយ​នេះ បាន​ជួយ​ឲ្យ​ទិន​ ហ្វី​ ទទួល​បាន​ពានរង្វាន់GoldenBauhinia ខាង​ផ្នែក​សំដែង​និង​ដឹក​នាំ​ល្អ​បំផុត ហើយ​ក្នុង​រយៈ​ពេល​តែ៣ឆ្នាំ​សោះ (២០០១-២០០៣កំពូល​តារា​រូប​នេះ​ ទទួល​បាន​ពាន​រង្វាន់​ដល់​ទៅ​ចំនួន​៧។ លើស​ពី​នេះ​ទៀត ខ្សែ​ភាពយន្ត​មួយ​នេះ បាន​ជួយ​ឲ្យ​ហ្វី​មានឈ្មោះបោះសម្លេង​ជា​លើក​ដំបូង​នៅ​ប្រទេស​លោក​ខាង​លិច។ រឹតតែ​អស្ចារ្យ​ជាង​នោះ​ទៅ​ទៀត លោក​បាន​ឈ្នះ​ពាន​រង្វាន់​ចំនួន​១៨ តាម​រយៈ ខ្សែ​ភាព​យន្តKung Fu Hustle
មក​ដល់​ពេល​នេះ​តារា​សំដែង​ដ៏​មាន​ប្រជាប្រិយភាព​រូប​នេះ បាន​ដឹកនាំ​និង​សំដែង​ជាង​៦០​រឿង​ហើយ។ ប្រជាជន​ខ្មែរ​សឹង​នឹង​គ្រប់​រូប​ដឹង​ច្បាស់​ថា​ តារា​ភាព​យន្ត​ហុង កុង​ ដែល​មាន​ទេពកោសល្យ​ខាង​កំប្លែង ធ្វើ​ឲ្យ​អ្នក​ទស្សនា​សើច​ចុក​ពោះ​នោះ​ គឺ​ទិន ហ្វី​នេះ​ហើយ។ ក្នុង​វិស័យ​ភាពយន្ត​ ទិន ហ្វី​ មិន​ត្រឹម​តែ​ជា​តារា​សម្ដែង​នោះ​ទេ តែ​លោក​ថែម​ទាំង​ធ្វើ​ជា​ អ្នក​និពន្ធ​ អ្នក​ដឹក​នាំ​រឿង​ និង​ផលិត​ករ​ទៀត​ផង។ ខាង​ក្រោម​នេះ​ជា​ខ្សែ​ភាព​យន្ត​ដែល​ទទួល​បាន​ការ​គាំទ្រ​បំផុត។
ប្រែសំរួលៈផេង ​ស៊ីថាន
ចំណង​ជើងកាលបរិច្ឆេទ
Kung fu2004
Shaolin Soccer(Siu lam juk kau )2001
Ci7(Cheung Gong 7 hou)2008
Sai yau gei: Daai git guk ji – Sin leui kei yun1994
Sai yau gei: Dai yat baak ling yat wui ji – Yut gwong bou haap1994
The god cookery(Sik san)1996
Hei kek ji wong1999
From Beijing With Love1994
Tang Bohu dian Qiuxiang1993
Forbidden City Cop1996
ពានរង្វាន់​ដែល​បាន​ឈ្នះ
កាលបរិច្ឆេទពានរង្វាន់ចំណង​ជើង​រឿង
2005ពានរង្វាន់Silver Scream AwardKung Fu hustle
1999ពានរង្វាន់ Asia Pacific Film ខាង​ផ្នែក​សំដែងJustice,My Foot
2003ពានរង្វាន់Blue Ribbon ខាង​ផ្នែកBest Foreign language FilmShaolin Soccer
2002ពានរង្វាន់GoldenBauhiniaខាង​ដឹកនាំ​សំដែងShaolin Soccer
2005ពានរង្វាន់ Golden Horseខាង​ផ្នែក​ដឹកនាំ​សំដែងKung Fu hustle
2002ពានរង្វាន់Hong kong ខាង​សំដែង​និង​ដឹកនាំ​សំដែងShaolin Soccer